..........English
........អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបើកសវនាការជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ លើបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្តីលោកខៀវ សំផន ប្រឆាំងសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ដែលបានបដិសេធសំណើសុំការបកប្រែជាភាសាបារាំងនិងអង់គ្លេស នៅក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យរូបនេះ។ សន្និសីទសារព័ត៌មានមួយ ដែលរៀបចំធ្វើឡើង បន្ទាប់ពីសវនាការ បានបង្កើតជាបរិយាកាសជម្លោះដ៏ខ្លាំងក្លាមួយ រវាងជនរងគ្រោះមួយរូប និងមេធាវីជនជាតិកម្ពុជារបស់លោកខៀវ សំផន ដែលព្រឹត្តិការណ៍នេះបានបង្កអោយមានកំហឹងផ្ទុះឡើងពីសំណាក់ជនរងគ្រោះមួយចំនួន។ អានបន្ថែម………… ![]() នៃញ្ញត្តិប្រឆាំងអំពើពុករលួយ កំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋសភា ........នៅមុនពេលចាប់ផ្តើមវេទិកាលើកទីពីរនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ដែលជាកិច្ចប្រជុំរវាងរដ្ឋាភិបាលកម្ពុជានិងប្រទេសផ្តល់ជំនួយ នៅថ្ងៃទី៣ ៤ និង៥ ខែធ្នូខាងមុខនេះ សង្គមស៊ីវិលបានរម្លឹកឡើងវិញ នៅក្នុងវេទិកាមួយដែលរៀបចំធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា នាទីក្រុងភ្នំពេញ នូវការសន្យារបស់អាជ្ញាធរកម្ពុជាចំពោះម្ចាស់ជំនួយ កាលពីប៉ុន្មានឆ្នាំមុននេះ ...។ នៅក្នុងចំណោមការសន្យាទាំងនោះ រដ្ឋាភិបាលបានសន្យាថានឹងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។ ច្បាប់នេះបានបង្កអោយមានការជជែកវែកញែកជាច្រើន អស់រយៈពេល១៤ឆ្នាំមកហើយ ហើយអង្គការក្រៅរដ្ឋាភិបាលចង់ឃើញច្បាប់មួយនេះគោរពតាមបទដ្ឋានអន្តរជាតិ។ អានបន្ថែម………… ![]() "ទីដំរីយំ ", នៅមហោស្រពចេនឡា ........(ទីដំរីយំ)បានមកនៅលើឆាកនៃមហោស្រពចេនឡានាទីក្រុងភ្នំពេញនៅក្នុងទស្សនីយ ភាពល្ខោនមួយមិនធ្លាប់មាននៅកម្ពុជា។ ការសម្តែងល្ខោននេះប្រព្រឹត្តធ្វើ ចំនួន៦ លើកដោយចាប់ផ្តើមដំបូងគឺនៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ហើយសំបុត្រប្រាកដជាលក់ ដាច់គ្មានសល់។ ទស្សនីយភាពល្ខោនបែបថ្មីនេះកើតចេញពីការ ជួបគ្នារវាងអ្នក និពន្ធតន្ត្រីខ្មែរសុទ្ធសាធហើយមានគំនិតបើកទូលាយ គឺលោកហ៊ឹម សុភី ជាមួយ ផលិតករអាមេរិក ចន បឺត (John Burt) និងអ្នកនិពន្ធបារាំង-អាមេរិក ដែលមាន ដួងព្រលឹងចាក់ឫសនៅកម្ពុជា គឺអ្នកស្រី កាតឺរីន ហ្វីយូ (Catherine Filloux)។ ប៉ុន្តែគឺលោកហ៊ឹម សុភី ដែលបានផ្តល់ដល់ល្ខោនខ្មែរ រ៉ុកអូប៉េរ៉ា នេះនូវចង្វាក់ និង ជំហានរាំដ៏ទន់ភ្លន់។ អានបន្ថែម………… |
.... ២- គ្រួសារដ៏កក់ក្តៅ .... ៣- ការឈឺចាប់ ..... ២- អាណាចក្រ បាល្ល ..... ៣- ក្រោយសម័យ ហ្គោប្តាក |